រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុ

ព័ត៌មានរដ្ឋបាល ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះចំនួន ៣នាក់ ដែលលង់ទឹកសមុទ្រនៅចំណុចឆ្នេរជំទាវម៉ៅ

រសៀលថ្ងៃទី២៥ ខែកញ្ញា លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ចុះសួរសុខទុក្ខគ្រួសារជនរងគ្រោះ៣នាក់ ដែលលង់ទឹកស្លាប់កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា នៅឆ្នេរជំទាវម៉ៅ ជិតដើមឈើចាំស្នេហ៍ ខណៈមានខ្យល់ខ្លាំងនិងរលកធំ។

ព្រះចៅអធិការវត្តអូរត្រេះ បានផ្ដល់សម្ភារៈប្រើប្រាស់ ទ័យទានជូនដល់សាខាកាកបាទក្រហមខេត្តព្រះសីហនុ និងកងកម្លាំងសមត្ថកិច្ចក្រោយពិធីបុណ្យបិណ្ឌភ្ជុំ

ព្រះចៅអធិការវត្តអូរត្រេះ មាស សុផល នាំយកអង្ករ គ្រឿងឧបភោគបរិភោគ និងថវិកាជូនសាខាកាកបាទក្រហម អង្គភាពយោធា និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។ អំណោយបានមកពីពុទ្ធបរិស័ទក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ឯកឧត្តម ម៉ាង ស៊ីណេត បានចូលរួមពិធីរំលឹកខួប៣២ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃកម្ពុជា នៅក្រុងព្រះសីហនុ

អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត ចូលរួមពិធីខួប៣២ឆ្នាំនៃការប្រកាសប្រើរដ្ឋធម្មនុញ្ញ នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅវេទិកា៧មករា។ ពិធីរំឭករដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងដំណើរប្រជាធិបតេយ្យក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា សន្តិភាពគឺជាមូលដ្ឋាននៃការអភិវឌ្ឍន៍របស់ប្រទេសជាតិ

អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត ជួបគណៈប្រតិភូអានហួយដឹកនាំដោយ TAO Minglun នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ លោកលើកពីសន្តិភាព សក្តានុពលខេត្ត និងអញ្ជើញអ្នកវិនិយោគចិន ខណៈភាគីទាំងពីរពិភាក្សាកិច្ចសហប្រតិបត្តិការអប់រំ សុខាភិបាល និងទេសចរណ៍។

ហាងប៊ីយ៉ា MK乔氏 នៅក្រុងព្រះសីហនុ៖ បញ្ចូលប្រាក់សមាជិកលេងឥតគិតថ្លៃកន្លះខែ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា

ហាងប៊ីយ៉ា MK乔氏 នៅក្រុងព្រះសីហនុ ផ្សព្វផ្សាយកម្មវិធីបញ្ចូលប្រាក់សមាជិក និងលេងឥតគិតថ្លៃរយៈពេលកន្លះខែ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា។ មានបន្ទប់ឯកជន និងជំនួយការបង្រៀន ហើយបើក២៤ម៉ោង។ ទូរស័ព្ទ៖ 718832252។

ខេត្តព្រះសីហនុទទួលភ្ញៀវ៧ម៉ឺន៧ពាន់នាក់ ខណៈស្ថាប័នរួមគ្នារក្សាសុវត្ថិភាព

តាមរបាយការណ៍ ខេត្តព្រះសីហនុទទួលភ្ញៀវ៧៧.៤៧៤នាក់នៅថ្ងៃទី២២ ខែកញ្ញា កើន៣២,៧២%ធៀបនឹងឆ្នាំមុន រួមមានភ្ញៀវជាតិ៧៥.៦២៩នាក់ និងអន្តរជាតិ១.៨៤៥នាក់។ កងនគរបាលចម្រុះល្បាតក្នុងឱកាសភ្ជុំបិណ្ឌ ហើយខេត្តសន្យាពង្រឹងសេវាទេសចរណ៍ និងសន្តិសុខ។

ភ្ញៀវមកលេងខេត្តព្រះសីហនុចំនួន៧៧.៤៧៤នាក់ កើនឡើង៣២,៧២%ក្នុងឱកាសបុណ្យភ្ជុំបិណ្យឆ្នាំ២០២៥

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុរាយការណ៍ភ្ញៀវ៧៧,៤៧៤នាក់ នៅថ្ងៃទី២២ ខែកញ្ញា កើន៣២.៧២ភាគរយ។ ក្នុងនោះ ភ្ញៀវជាតិ៧៥,៦២៩នាក់ និងអន្តរជាតិ១,៨៤៥នាក់ ដោយរាយការណ៍ដាច់ដោយឡែកពីតំបន់ឆ្នេរ អាកាសយានដ្ឋាន និងកោះ។