រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

កិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខ ពិភាក្សាចំនួន៣ចំណុចពីជម្លោះកម្ពុ-ថៃ

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា លោក នេត្រ ភក្ត្រា បានលើកឡើងថា កិច្ចពិគ្រោះយោបល់បិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីជម្លោះកម្ពុជា-ថៃ នៅទីក្រុងញូវយ៉កកាលពីថ្ងៃទី២៥ ខែកក្កដា បានពិភាក្សាអំពីការអត់ធ្មត់ជាអតិបរមា ការបញ្ឈប់អំពើហិង្សាប្រដាប់អាវុធ និងដំណោះស្រាយដោយសន្តិវិធី។

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ទាហានកម្ពុជាបានពលី៥នាក់ និងរបួស២១នាក់ ពលរដ្ឋស្លូតត្រង់ស្លា.ប់.៨នាក់ និងរបួស៥០នាក់

អ្នកនាំពាក្យក្រសួងការពារជាតិ ម៉ាលី សុជាតា បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ថា ការប្រយុទ្ធពីរថ្ងៃកន្លងមក ក្រោយថៃបាញ់ប្រហារឈ្លានពានដែនអធិបតេយ្យកម្ពុជា បានបណ្ដាលឱ្យទាហានកម្ពុជាពលី៥នាក់ និងរបួស២១នាក់។ របាយការណ៍នេះក៏បានឱ្យដឹងថា ជនស៊ីវិលកម្ពុជានៅខេត្តឧត្តរមានជ័យស្លាប់៨នាក់ និងរបួស៥០នាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថៃគ្មានឆន្ទៈបញ្ចប់ជម្លោះប្រដាប់អាវុធជាមួយកម្ពុជាឡើយ

នៅក្នុងសារនារសៀលថ្ងៃទី២៥ ខែកក្កដា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាយល់ព្រមនឹងសំណើឈប់បាញ់របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim។ សម្តេចបានអះអាងថា ភាគីថៃបានយល់ព្រមឈប់បាញ់នៅម៉ោង១២យប់ថ្ងៃទី២៤ ខែកក្កដា ប៉ុន្តែក្រោយមកបានផ្លាស់ប្តូរជំហរ។

សមាគមន៍អន្តរជាតិខាយសៀនប្រចាំខេត្តព្រះសីហនុ បានចុះចែករំលែកសកម្មភាពមនុស្សធម៍ភ្ជាប់ក្តីស្រលាញ់ជាមួយប្រជាពលរដ្ឋ

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលា បាននាំយកសម្ភារៈសិក្សាចំនួន ១៥៩ឈុត ដែលជាអំណោយរបស់សប្បុរសជន ចែកជូនសិស្សានុសិស្សសាលាបឋមសិក្សាព្រៃប្រសិទ្ធ នៅខេត្តព្រះសីហនុ។

អ្នកនាំពាក្យ៖ថៃប្រើកាំភ្លើងធំ យន្តហោះទម្លាក់គ្រាប់F-16 និងគ្រាប់បែកចង្កោមវាយលុកលើកម្ពុជា

នៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវ ម៉ាលី សុជាតា បានអះអាងថា កងទ័ពថៃបានប្រើកាំភ្លើងធំ យន្តហោះ F-16 រថក្រោះ ដ្រូន និងគ្រាប់បែកចង្កោម វាយលុកលើកម្ពុជា។

មន្ត្រីស្ថានទូតថៃចាកចេញពីប្រទេសកម្ពុជាតាមច្រកអន្តរជាតិដូងខេត្តបាត់ដំបង

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែកក្កដា ថា មន្ត្រីស្ថានទូតថៃត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅប្រទេសថៃតាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។

泰方拒绝国际调停 边境冲突或升级为战争

西哈努克省电视台7月25日讯  柬泰边境交火已持续两天,冲突有进一步升级的趋势。泰国军方近日从素林府调动多门重型火炮,对柬埔寨一侧实施密集炮击,包括在边境地区使用国际禁止的集束弹药。此次武装冲突被多方视为近十年来最严重的边境对峙之一。根据多家媒体消息,双方在接壤地区持续交火,部分区域爆发连续炮击,战事激烈,令边境民众陷入恐慌。随着局势发展,区域安全形势面临严峻挑战。7月25日,泰国外交部发言人公开表示,泰方拒绝接受包括美国、中国以及现任东盟轮值主席国马来西亚在内的第三国调停建议,坚持通过双边谈判解决当前危机。泰方指责柬方“率先挑衅”,强调唯有柬方停止攻击,双方才能重返对话轨道。同日,泰国代理总理佩通坦也在记者会上透露,冲突已造成20余名泰国平民死亡,并警告若对方不停止进攻,战事可能升级为全面战争。针对目前局势,多国呼吁双方保持最大限度克制,避免局势进一步失控,并敦促尽快恢复外交沟通渠道,以和平方式化解分歧。本台综合报道

គ្រាប់ផ្លោងធ្លាក់ក្នុងទីធ្លាសាលាបឋមសិក្សា ខេត្តឧត្តរមានជ័យផ្អាកការសិក្សាទូទាំងខេត្ត

តាមសេចក្តីរាយការណ៍របស់ស្ថានីយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ គ្រាប់ផ្លោង៤គ្រាប់បានធ្លាក់ក្នុងទីធ្លាសាលាបឋមសិក្សាមនោរម្យទី១ និងទី២ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយមិនមានអ្នកស្លាប់ ឬរបួស។ អភិបាលរងខេត្តបានឱ្យដឹងថា សាលារៀនទាំង២៦០បានផ្អាកការសិក្សា ហើយគិតត្រឹមថ្ងៃត្រង់ គ្រួសារចំនួន៣៤៣៦បានជម្លៀសទៅទីតាំងសុវត្ថិភាព។