រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

联合国呼吁柬泰克制,泰方代表避见媒体引争议

西哈努克省电视台7月26日讯  今日,在柬埔寨就边境冲突向联合国安理会提交紧急报告后,联合国秘书长安东尼奥·古特雷斯呼吁柬泰双方在紧张局势升级之际保持“最大克制”,避免局势进一步恶化。据柬埔寨外交部发言人介绍,古特雷斯的呼吁是在柬埔寨常驻联合国代表乔恰大使通报泰军“蓄意侵略柬埔寨领土”的情况后作出的。乔恰大使在联合国安理会7月25日召开的紧急闭门会议上,强调冲突应通过和平方式解决,呼吁安理会支持立即、无条件停火。作为东盟轮值主席国的马来西亚亦在会上敦促双方立刻停火,并表达愿意进行调解。会后,联合国安理会呼吁各方保持克制,透过外交手段化解争端,这一立场与柬埔寨的呼吁基本一致。而会议结束后的一个细节也引发外界关注。柬埔寨新闻部长宁·帕达阁下表示,泰国常驻联合国代表在会议结束后刻意避开了在场记者,而柬方代表则主动接受采访,在联合国纽约总部回答了多家媒体提问。宁·帕达评论称:“这是否说明了一些问题?我想大家心里都有数。他们是不敢面对自己的谎言,不敢正视对柬埔寨主权和领土完整的侵犯,也不

សាលារៀន៤៨៨ត្រូវបានបិទនៅតាមខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កោះកុង និងពោធិ័សាត់

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ សាលារៀន៤៨៨នៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កោះកុង និងពោធិ៍សាត់ ត្រូវបានបិទដោយសារការឈ្លានពានរបស់កងទ័ពថៃ។

កម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពបាញ់ផ្លោងនិងទម្លាក់គ្រាប់បែកលើប្រាសាទព្រះវិហារជាបន្ទាន់

អាជ្ញាធរជាតិព្រះវិហារបានទាមទារឱ្យភាគីថៃបញ្ឈប់ការបាញ់ផ្លោង និងការទម្លាក់គ្រាប់បែកលើប្រាសាទព្រះវិហារ និងតំបន់ជុំវិញជាបន្ទាន់។ ក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី២៦ ខែកក្កដា អាជ្ញាធរបានថ្កោលទោសការវាយប្រហារដែលខ្លួនអះអាងថាបានកើតឡើងនៅថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២៥។

ការបាញ់ផ្លោងជាបន្តបន្ទាប់របស់ទាហានថៃធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់ជាច្រើនក្នុងកម្ពុជាជាប់គាំង ខណៈស្ថានការណ៍ធ្ងន់ធ្ងរ

ទូរទស្សន៍យើងរាយការណ៍ថ្ងៃទី២៦ ខែកក្កដា តាមក្រសួងការពារជាតិ ថាទាហានថៃបាញ់ផ្លោង៥គ្រាប់ នៅម៉ោង៥និង២នាទីព្រឹក លើទីតាំងក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា ហង់ ជួនណារ៉ុន បញ្ជាក់ដាច់ដោយឡែកថា ចំណុចកូនដំរី និងច១ រងការបាញ់ផ្លោង ធ្វើឱ្យសាលារៀន៤កន្លែងបិទទ្វារ។

រដ្ឋមន្ត្រីព័ត៌មាន នេត្រ ភក្រ្តា៖ តំណាងអចិន្ត្រៃយ៍របស់ថៃប្រចាំនៅអង្គការសហប្រជាជាតិ គេចពីក្រុមអ្នកសារព័ត៌មាន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្រ្តា បានថ្លែងថា ក្រោយកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ តំណាងថៃបានគេចពីអ្នកសារព័ត៌មាន ខណៈតំណាងកម្ពុជាបានជួប និងឆ្លើយសំណួរអ្នកសារព័ត៌មាននៅទីក្រុងញូវយ៉ក។

យោធាស្លាប់៥នាក់ របួស២១នាក់ ជនស៊ីវិលស្លាប់៨នាក់ របួស៥០នាក់ ប្រជាពលរដ្ឋកម្ពុជាជាង៣៥.០០០នាក់ត្រូវបានជម្លៀសបន្ទាន់

អ្នកនាំពាក្យក្រសួងការពារជាតិ ម៉ាលី សុជាតា បានថ្លែងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ថា ការប្រយុទ្ធពីរថ្ងៃកន្លងមកបានបណ្ដាលឱ្យយោធាកម្ពុជាពលី៥នាក់ និងរបួស២១នាក់ ខណៈជនស៊ីវិលនៅខេត្តឧត្តរមានជ័យស្លាប់យ៉ាងតិច៨នាក់ និងរបួស៥០នាក់។ របាយការណ៍នេះក៏បានឱ្យដឹងថា ប្រជាពលរដ្ឋ៣៥.៨២៩នាក់នៅខេត្តចំនួន៤ត្រូវបានជម្លៀស ក្នុងនោះ២៣.៣២៨នាក់មកពីខេត្តឧត្តរមានជ័យ។

ពលរដ្ឋជាច្រើនគ្រួសារចេញពីតំបន់សមរភូមិនៅឃុំថ្មដាមកកាន់ទីកន្លែងសុវត្ថិភាព

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងឃុំមួយចំនួនទៀត បានភៀសទៅកាន់ទីតាំងសុវត្ថិភាព។ ក្រសួងការពារជាតិកម្ពុជាបានរាយការណ៍ថា កងទ័ពថៃបានបាញ់កាំភ្លើងធំចំនួន ៥ គ្រាប់ចូលតំបន់ភូមិឯកភាព នៅម៉ោង ៥:០២ ព្រឹក។

រដ្ឋបាលខេត្តកោះកុង៖ គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដា មិនមានការផ្ទុះអាវុធនៅតាមព្រំដែនក្នុងខេត្ត

រដ្ឋបាលខេត្តកោះកុងបានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ មិនមានការផ្ទុះអាវុធនៅតាមព្រំដែនក្នុងខេត្តទេ។ អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋមួយចំនួនត្រៀមផ្លាស់ទី និងបើកបរដោយប្រុងប្រយ័ត្ន។

ក្រសួងការពារជាតិ៖ ពលរដ្ឋ ៣៥ ៨២៩ នាក់ ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ ម៉ាលី សុជាតា បានរាយការណ៍ថា ពលរដ្ឋសរុប ៣៥ ៨២៩ នាក់ នៅខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ និងពោធិ៍សាត់ ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព។