
មន្ទីរសាធារណការខេត្តជាប់ព្រំដែនកម្ពុជា-ថៃត្រៀមខ្លួនបញ្ឈរគ្រឿងចក្រតភ្ជាប់ផ្លូវខូចខាតដោយគ្រាប់ផ្លោងពីថៃ
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ផន រឹម បានឱ្យដឹងថា មន្ទីរសាធារណការ និងដឹកជញ្ជូនតាមខេត្តជាប់ព្រំដែនកម្ពុជា–ថៃ បានត្រៀមគ្រឿងចក្រប្រចាំការទាំងថ្ងៃទាំងយប់ ដើម្បីជួសជុល និងតភ្ជាប់ផ្លូវជាបន្ទាន់ ប្រសិនបើផ្លូវរងការខូចខាតដោយគ្រាប់ផ្លោង។









