
កិច្ចប្រជុំពិនិត្យលើស្ថានភាពអប់រំតាមខេត្តជាប់ព្រំដែន និងការត្រៀមរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីអប់រំ ហង់ជួន ណារ៉ុន បានដឹកនាំកិច្ចប្រជុំបន្ទាន់ ស្តីពីការអប់រំតាមខេត្តជាប់ព្រំដែន ការត្រៀមប្រឡងបាក់ឌុប និងស្ថានភាពសិស្សខ្មែរនៅប្រទេសថៃ។ ប្រធានមន្ទីរអប់រំទាំង ២៥ រាជធានី–ខេត្ត បានចូលរួមតាមប្រព័ន្ធអនឡាញ។









